ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ តើទំនាក់ទំនងកម្ពុជាអាមេរិក​ឈាន​ដល់​ចំណុច​«មាន​វិបត្តិ»​ហើយ​ឬ​យ៉ាង​ណា?​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទំនាក់ទំនងកម្ពុជាអាមេរិកបានស្គាល់ភាពរកាំរកូសជាប់ជានិច្ច ចាប់តាំងពីចុងឆ្នាំ២០១៦មក ខណៈដែលទំនាក់ទំនងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែមានភាពស្អិតរមួតជាមួយគ្នាជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការជំទាស់របស់សហរដ្ឋអាមេរិកទាក់ទិននឹងការរៀបចំការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ការផ្អាកការធ្វើសមយុទ្ធរួមប្រចាំឆ្នាំនៃកងទ័ពខ្មែរជាមួយអាមេរិកាំង និងចុងក្រោយការសង្ស័យរបស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ពីលទ្ធភាពនៃការទទួលវត្តមានយោធាចិនមកប្រចាំការនៅលើទឹកដីកម្ពុជា បាននាំឱ្យមានការវិភាគវាយតម្លៃហ៊ានដល់ថាទំនាក់ទំនងឈានដល់«ចំណុចមានវិបត្តិ»ទៀតផង។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG