Hello VOA៖ ខ្មែរនៅជប៉ុនគ្រោងធ្វើបាតុកម្មដើម្បីសន្តិភាពនិងប្រជាធិបតេយ្យនៅកម្ពុជា
ពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុននិងពលករខ្មែរដែលកំពុងតែធ្វើការនៅប្រទេសជប៉ុន នឹងជួបជុំគ្នាធ្វើបាតុកម្មមួយនៅថ្ងៃទី១២ខែសីហាខាងមុខ ដើម្បីទាមទារឱ្យមានសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ បាតុកម្មនេះកើតមានឡើងក្នុងពេលដែលបញ្ហានយោបាយ សិទ្ធិមនុស្សនិងសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំង ជាពិសេសមកពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ លោកហៃ វណ្ណា និងអ្នកស្រីណិប បូរ៉ា សកម្មជនសហគមន៍ខ្មែរនៅប្រទេសជប៉ុន បានបញ្ជាក់ប្រាប់វីអូអេថា ពួកគេចង់បានរបបប្រជាធិបតេយ្យ សេរីនិងពហុបក្សពិតប្រាកដនៅប្រទេសកម្ពុជា។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ កក្កដា ២០១៩)