ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​ត្រូវ​ការ​ឆន្ទៈ​នយោបាយ​«‍មុត​ស្រួច»​ដើម្បី​ដោះស្រាយ​បញ្ហា​ពុករលួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​នៅ​កម្ពុជា ទាមទារ​ឆន្ទៈ​នយោបាយ​មោះមុត។ ​លោក ព្រាប កុល​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​ Hello VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ ថា៖ «‍‍សម្រាប់​កម្ពុជា​ យើង​ត្រូវ​ការ​ឆន្ទៈ​នយោបាយ​ដ៏​មុត​ស្រួច ឆន្ទៈ​នយោបាយ​ដ៏​ម៉ឺងម៉ាត់​ដែល​ហ៊ាន​វះកាត់។ មាន​ន័យ​ថា ហ៊ាន​វះកាត់​ស៊ីជម្រៅ វះ​កាត់​ជំងឺ​មហារីក។ វះកាត់​សាច់​ឈាម​ខ្លួន​ឯង​ឬ​ក៏​មន្ត្រី​ជិតស្និទ្ធ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ»។ (លោក​សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,​ ១១ កក្កដា​ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG