Hello VOA៖ បក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារតម្លាភាពនៃសម្បទានសេដ្ឋកិច្ចកោះតាមព្រំដែន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសទាមទារឱ្យរដ្ឋាភិបាល បង្ហាញតម្លាភាពលើគម្រោងអភិវឌ្ឍបឹងនិងកោះនានា ជាពិសេស គឺកោះនៅតាមតំបន់ព្រំដែនខាងលិចនិងខាងកើតកម្ពុជា។ លោកលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃចន្ទទី៨ខែកក្កដាឆ្នាំ២០១៩ថា៖ «ទាក់ទងទៅនឹងការធ្វើសម្បទានសេដ្ឋកិច្ចទៅលើកោះ ជួនកាលសម្បទានសេដ្ឋកិច្ចហ្នឹង ឱ្យទៅក្រុមហ៊ុន ឧបមាថា កោះហ្នឹងវាកៀកទៅនឹងវៀតណាម សម្រាប់តែឱ្យទៅក្រុមហ៊ុនវៀតណាម ធ្វើសម្បទាននៅកោះហ្នឹង អាហ្នឹងអត់សូវស្រួលទេ ឬក៏កោះហ្នឹង កៀកទៅខាងថៃ ស្រាប់តែឱ្យថៃធ្វើសម្បទានសេដ្ឋកិច្ច សង់អូតែល សង់ស្អីពេញនៅឯហ្នឹងអស់អញ្ចឹងទៅ ជនជាតិគេមកនៅភាគច្រើនអីអញ្ចឹងទៅ អាហ្នឹងក៏អត់ល្អដែរ។ អញ្ចឹងយើងចង់ឱ្យមានតម្លាភាព»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ កក្កដា ២០១៩)