Hello VOA៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍
ទោះបីមានចម្ងាយឆ្ងាយពីគ្នា តំបន់អាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក មានប្រវត្តិនឹងគ្នាយ៉ាងក្រាស់ក្រែល ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងប្រជាជន។ ការចាកចេញក្រោយបញ្ចប់សង្គ្រាមវៀតណាម និងវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ីអាគ្នេយ៍ នាដើមដំបូងនៃរដ្ឋការអតីតប្រធានាធិបតី Barrack Obama មានឡើង ខណៈនៃការកើនឡើងអំណាចអនុត្តរភាពពេញតំបន់របស់មហាយក្សចិន។ បន្តិចម្ដងៗ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាចំណុចប្រទាញប្រទង់រវាងមហាយក្សសេដ្ឋកិច្ច និងយោធាទាំងពីរ ដែលកាន់តែឡើងកម្ដៅជាពិសេសក្នុងអណ្ណត្តិដឹកនាំរបស់ លោកប្រធានាធិបតី Donald Trump របស់អាមេរិក និងលោកប្រធានរដ្ឋ Xi Jinping ដ៏មានអំណាចរបស់ចិន។ កញ្ញា ពេជ្រ ចារ៉ាឌីន អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព CICP បានអញ្ជើញមកបកស្រាយប្រធានរឿងខាងលើក្នុងកម្មវិធី Hello VOA កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួលកម្មវិធី៕ (លោកអូន ឆេងប៉រ, Hello VOA, ភ្នំពេញ, កក្កដា ៤ ២០១៩)