Hello VOA៖ មន្ត្រីអតីតបក្សប្រឆាំងថារដ្ឋាភិបាលបញ្ជោរពលករតែមិនយកចិត្តទុកដាក់
មន្ត្រីអតីតបក្សប្រឆាំងនៅកម្ពុជា បានរិះគន់គោលនយោបាយរដ្ឋាភិបាលកម្ពុជាលើពលករចំណាកស្រុក ដែលមិនបានយកចិត្តទុកដាក់ដល់សុវត្ថិភាពការងារពលករចំណាកស្រុក និងបង្កការលំបាកដល់ពួកគាត់ក្នុងពេលដែលវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។ លោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យ ដែលកំពុងរត់ភៀសខ្លួននៅប្រទេសថៃ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានឃើញផ្ទាល់នឹងភ្នែកនូវទុក្ខលំបាករបស់ពលករទាំងនោះបើទោះបីជាក្រសួងការងារ បានបញ្ចើចបញ្ចើរដោយហៅថាពួកគេជាវីរជនរបស់ជាតិក៏ដោយ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ មិថុនា ២០១៩)