Hello VOA៖ អ្នកជំនាញទទូចឱ្យមានតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានទទូចស្នើឱ្យអាជ្ញាធរកម្ពុជាបង្ហាញតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈនិងព័ត៌មានដល់ពលរដ្ឋឱ្យបានកាន់តែច្រើន។ លោកសោភក្តិ៍ បានចាត់ទុកករណីបាក់អគារចិននៅខេត្តព្រះសីហនុ និងករណីដទៃទៀត ដែលមានដូចជាការបង្ក្រាបគ្រឿងញៀន និងការទប់ស្កាត់បទល្មើសព្រៃឈើ ថាមិនត្រូវធ្វើឡើងដោយមានតម្លាភាពនិងបានផ្តល់ព័ត៌មានជាសាធារណៈទូលំទូលាយទេ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ មិថុនា ២០១៩)