ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ពិសេស៖ ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​អំឡុង​ឆ្នាំ​១៩៨០


Hello VOA ពិសេស៖ ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្នុង​អំឡុង​ឆ្នាំ​១៩៨០
សូម​រង់ចាំ
Embed

No media source currently available

0:00 0:27:29 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្រប​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៧៩ ក្រោយ​របប​ ប៉ុល​ ពត ពលរដ្ឋ​ខ្មែរ​ជាង​៣​ម៉ឺន​នាក់ នាំ​គ្នា​ទៅ​ប្រទេស​វៀតណាម។​ ក្នុង​ចំណោម​នោះ មនុស្ស​ប្រហែល​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម ដែល​ឧបតម្ថ​ដោយ​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​រឿង​ជន​ភៀស​ខ្លួន។ លោក គួជ មាលីវ ដែល​ជា​និស្សិត​ឱសថសាស្ត្រ​និង​និស្សិត​ភាសា​អង់គ្លេស នៅ​ឆ្នាំ​១៩៧៥ ចង​ចាំ​ថា​ ជនភៀស​ខ្លួន​ខ្មែរ​មាន​សេរី​ភាព​ច្រើន​​ក្នុង​ការ​ដើរ​ហើរ។ «ជួន​កាល​អ្នក​ខ្លះ​ចូល​ទៅ​ភូមិ​វៀតណាម​ដើរ​លេង​ពេល​ចូល​ឆ្នាំថ្មី ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែរ។ អ្នក​ខ្លះ​ទៅ​ដល់​ខេត្ត Tay Ninh …ហើយ​អ្នក​ខ្លះ​ទៅ​ជិត​ដល់​ទល់ដែន​ស្រុក​ខ្មែរ​ទៅ​ទៀត»។ លោក គួជ មាលីវ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស មួយ​ថ្ងៃ​មុន​ទិវា​ជន​ភៀស​ខ្លួន​ពិភព​លោក នៅ​ថ្ងៃ​ទី​២០​មិថុនា។ លោក​ផ្តល់​ដំបូន្មាន​ដល់​ជន​ភៀស​ខ្លួន​ក្នុង​ពិភព​លោក​ថា៖ «នៅ​ពេល​ដែល​យើង​នៅ​ក្នុង​ជំរំ ពេល​វេលា​របស់​យើង​មាន​ច្រើន ដូច្នេះ​បើ​សិន​ជា​យើង​មាន​លទ្ធភាព​អាច​ធ្វើ​បាន គឺ​សូម​រៀន។ នៅ​ពេល​ដែល​យើង​ទៅ​ដល់​ប្រទេស​ទី៣ យើង​នឹង​អត់​មាន​ការ​លំបាក​ជាមួយ​រឿង​ភាសា ដូច្នេះ​យើង​អាច​ចូលទៅ​​ធ្វើការ​បាន​ភ្លាមៗ‍»។ (លោក​ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ១៩ ​មិថុនា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG