Hello VOA៖ អ្នកអប់រំថាការមានផ្ទះសម្រាប់មេដឹកនាំជាមធ្យោបាយនៃការកាត់បន្ថយអំពើពុករលួយ
អ្នកស្រាវជ្រាវនិងអ្នកអប់រំជាន់ខ្ពស់ម្នាក់នៅកម្ពុជាយល់ថា ការតម្រូវឱ្យមេដឹកនាំកំពូលនៃប្រទេស ស្នាក់នៅនិងធ្វើការក្នុងផ្ទះ ដែលរដ្ឋផ្គត់ផ្គង់ក្នុងពេលកាន់តំណែង គឺជាមធ្យោបាយមួយនៃការកាត់បន្ថយអំពើពុករលួយនយោបាយ។ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌នៅកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាឆ្នាំ២០១៩ ថា៖ «និយាយរួម វាក៏ជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងពេលដែលនរណាម្នាក់កាន់តំណែងជាមេដឹកនាំផងដែរ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ មិថុនា ២០១៩)