Hello VOA៖ អ្នកឯកទេសថាការកោះហៅអតីតមន្ត្រីសង្គ្រោះជាតិប៉ះពាល់នីតិរដ្ឋ
ចំណាត់ការតុលាការលើអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សសង្គ្រោះជាតិធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ស្ថាប័នតុលាការដែលមានឈ្មោះមិនល្អស្រាប់។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានចាត់ទុកការកោះហៅអតីតមន្ត្រីទាំងនោះដោយតុលាការនិងអាជ្ញាធរជាជំហានដែល«ធ្វើឱ្យនីតិរដ្ឋមានការឈឺចាប់» ហើយលោកលើកទឹកចិត្តឱ្យពលរដ្ឋថ្នាក់មូលដ្ឋាននៅបន្តការចូលរួមក្នុងសកម្មភាពនយោបាយដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ ឧសភា ២០១៩)