ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូវី​អូអេ៖ អ្នកជំនាញ​ថា​ពលករ​ខ្មែរ​ធ្វើ​បាន​តែ​ការងារ​ពិបាក កខ្វក់​និង​គ្រោះថ្នាក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីផ្សារ​ការងារ​ដែល​ពលករ​ចំណាកស្រុក​ខ្មែរ​អាច​ធ្វើ​បាន​នៅក្រៅ​ប្រទេស​គឺ​ជា​ប្រភេទ​ការងារ​ពិបាក កខ្វក់ និង​គ្រោះថ្នាក់​ហើយ​ពួកគេ​មិន​អាច​ធ្វើ​ការងារ​បច្ចេកទេស​ឬ​ជំនាញ​ដោយ​ប្រើ​ចំណេះ​ដឹង​ដែល​បាន​សិក្សា​នៅ​កម្ពុជា​បាន​ឡើយ ដោយ​សារតែ​ច្បាប់​នៅ​ប្រទេស​សាម៉ី​មាន​ការ​កំហិត​ច្បាស់លាស់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សកម្ម​ជន​ពលកម្ម។ លោក​ ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​(សង់ត្រាល់)​បាន​​បញ្ជាក់​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ដោយ​ឡែក​​នៅ​កម្ពុជា​មិន​ទាន់​មាន​ការ​កំហិត​ប្រភេទ​​ការងារ​លើ​ជន​អន្តោ​ប្រវេសន៍​នៅ​ឡើយ​ទេ​ដែល​​ឱ្យ​ពួកគេ​ធ្វើ​ការងារ​តាំងពី​តូច​តាច​រហូត​ដល់​ធំដុំ​បាន​ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG