ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​ជន​ជាប់ចោទ ដើម្បី​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៩​​​ ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ព្រម​ទទួល​អនុវត្ត​តាម​​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កម្ពុជា​គួរ​តែ​ពិចារណា​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ជាតិ​របស់​ខ្លួន​ទាក់ទង​នឹង​សិទ្ធិ​មាន​មេធាវី​និង​មាន​វត្តមាន​របស់​ជនជាប់ចោទ​នៅ​ពេល​សវនាការ។ លោក​មាន​ប្រសាសន៍​ថា៖ «‍ដោយ​ច្បាប់​ជាតិ​យើង​ មិន​ទាន់​ស្រប​នឹង​ច្បាប់​អន្តរជាតិ​កន្លែង​ហ្នឹង​ហើយ ដែល​យើង​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ឱ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ច្បាប់​ជាតិ​របស់​យើង​ហ្នឹង ដើម្បី​ឱ្យ​វា​ស្រប​ទៅ​ហ្នឹង​បទដ្ឋាន​អន្តរជាតិ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ឧសភា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG