Hello VOA៖ អ្នកដឹកនាំជំនាន់ក្រោយត្រូវ«ចាក់វ៉ាក់សាំង បង្ការជំងឺពុករលួយ»
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ក្រៅពីការអប់រំ ដើម្បីបញ្ជ្រាបគំនិតមិនពុករលួយក្នុងចំណោមយុវជនខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ ចាំបាច់ត្រូវមានការអប់រំ អំពីជំងឺពុករលួយដែរ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ ថា៖ «យើងត្រូវធ្វើយ៉ាងម៉េចអប់រំគាត់ ដូចជាការចាក់វ៉ាក់សាំងគាត់ កុំឱ្យឆ្លងជំងឺហ្នឹង។ ឱ្យគាត់មើលឃើញអំពើពុករលួយហ្នឹង ជារឿងដែលស្អប់ ត្រូវស្អប់ហ្មង។ វាខុសទីក្រមសីលធម៌ ខុសពីច្បាប់ និងខុសពីគុណតម្លៃមនុស្ស»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ ឧសភា ២០១៩)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣