ហេឡូVOA ៖ ពលករនៅកូរ៉េអាចធ្វើបាតុកម្មបានទូលំទូលាយជាងនៅកម្ពុជា
ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានធ្វើបាតុកម្មជាបន្តបន្ទាប់ពីបញ្ហានយោបាយក្នុងខណៈពេលដែលជនរួមជាតិនៅក្នុងប្រទេសមិនអាចធ្វើបាតុកម្មឬការដង្ហែរក្បួនតវ៉ា ចាប់តាំងពីការរំលាយគណបក្សប្រឆាំង។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមើលឃើញថា ពលករទាំងនោះមានឆន្ទៈមោះមុត គោលដៅច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ក្នុងការចង់បានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកើតឡើងជាថ្មីនៅកម្ពុជា។