ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​មិន​ពុករលួយ​ទាមទារ​ឆន្ទៈ​បុគ្គល​ដែល​កាន់ខ្ជាប់​គោលការណ៍​ផ្ទាល់​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​យុវជន​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​យុវជន​ពី​ការ​ងាយ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទៅ​ជា​ការ​មិន​ពុករលួយ ត្រូវ​ការ​ឆន្ទៈ​បុគ្គល​ដែល​មាន​មនសិការ​ខ្លាំង និង​ឱ្យ​តម្លៃ​ទៅ​លើ​គោលការណ៍​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​របស់​ពួកគេ។ កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង មាន​ប្រសាសន៍​​ក្នុង​កម្មវិធី ​Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ​ខែ​មេសា ​ឆ្នាំ​ ២០១៩​​​ ថា៖ «‍យើង​ត្រូវ​ការ​យុវជន​បែប​ហ្នឹង ដើម្បី​ផ្លាស់ប្ដូរ​បរិបទ​ផ្នត់​គំនិត​នៅ​ក្នុង​សង្គម​មួយ​នេះ។ ការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ វា​ទាមទារ​បុគ្គល​ដែល​មាន​ឆន្ទៈ​ខ្ពស់​ដែល​មិន​សម្រប​តាម​អា​ស្ថានភាព​​ដែល​មិន​ល្អ។ ឧទាហរណ៍​ថា បើ​ទោះបីជា​យើង​ចូល​ស្ទឹង​តាម​បទ តែ​បើ​ស្ទឹង​បទ​ហ្នឹង​វា​ជា​រឿង​ដែល​ខុស យើង​កុំ​ទៅ​ទៅ អា​ហ្នឹង​ជា​រឿង​មួយ​ដែល​យើង​អាច​គ្រប់​គ្រង​បាន»។ (លោក​សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ មេសា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG