ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​ថែរក្សា​វប្បធម៌​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប្រៀប​ដូច​ការ​រក្សា​ដួង​ព្រលឹង​របស់​ខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រលាញ់​សិល្បៈ​និង​វប្បធម៌​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក លើកឡើង​ថា ការ​ថែរក្សា​វប្បធម៌​ខ្មែរ​ក្នុង​ប្រទេស​នេះ មាន​សារៈសំខាន់​សម្រាប់​រក្សា​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ។ កញ្ញា ​ដួង ទេពវិសាល​ អ្នក​រាំ​ម្នាក់​ក្នុង​ក្រុម​របាំ​នៃ​សមាគម​រក្សា​មត៌ក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ម៉ារីលែន មាន​ប្រសាសន៍​​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១៩​​​ ថា៖ «‍នៅ​ស្រុក​អាមេរិក​នេះ ត្រូវ​តែ​រក្សា​វប្បធម៌​ខ្មែរ​ឱ្យ​បាន​ល្អ។ បើ​មិន​អញ្ចឹង យូរៗ​ទៅ​ខ្ញុំ​ខ្លាច​តែ​វប្បធម៌​យើង កាន់​តែ​រលាយ​ទៅ​នៅ​សហរដ្ឋ​អាមេរិក»។ លោក កន សង្ហាក់ បុគ្គលិក​នៃ​សហគមន៍​ខ្មែរ​ក្នុង​ក្រុង​ឡុងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា បន្ថែម​ថា ៖ «‍យើង​មិន​អាច​កាត់​ផ្តាច់​ពី​ឈាម​ជ័រ​ជា​ខ្មែរ​បាន​ទេ។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា អានេះ​គឺ​ជា​កត្តា​សំខាន់​ណាស់​ ដែល​យើង​ត្រូវ​តែ​រក្សា​អ្វី​ដែល​ជា​អត្តសញ្ញាណ​ អ្វី​ដែល​ជា​ដួង​ព្រលឹង​របស់​យើង»។ (លោក​សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៨ មេសា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG