Hello VOA៖ ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោមចោទវៀតណាមថាចង់បំបាត់ពូជសាសន៍
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ថាវៀតណាមមានបំណងបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។ នេះបើតាមការអះអាងរបស់លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ត្រឹង ម៉ាណារិន ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងកម្មវិធី Hello VOA នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩។ ទឹកដីកម្ពុជាក្រោមបានបាត់បង់ ៧០ ឆ្នាំ ហើយដោយសារបារាំងកាត់ឲ្យស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩៕ (លោកសុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១ មេសា ២០១៩)