ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជន​ស្វាគមន៍​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​កិច្ច​ព្រមព្រៀង​ជប៉ុន​និង​កម្ពុជា​លើ​ពលករ​ចំណាក​ស្រុក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាល​កម្ពុជា​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា ដើម្បី​ទទួល​ពលករ​ជំនាញ​កម្ពុជា​ចាប់ពី ខែមេសា​ទៅ​ដែល​ជា​ការ​អនុញ្ញាត​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា និង​ប្រទេស​នៅ​អាស៊ី​ចំនួន ៨​ទៀត ​ហើយ​មាន​ការ​ធានា​ថា នឹង​ទប់ស្កាត់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ដែល​មិន​សុច្ចរិត​ផង​ដែរ។ សកម្មជន​សហគមន៍ គឺ​លោក ហៃ វណ្ណា ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ស្វាគមន៍ ប៉ុន្តែ​យល់​ថា គេ​ត្រូវ​តាម​ដាន​មើល​តទៅ​ទៀត​រវាង​ការ​អនុវត្ត​ជាក់ស្តែង និង​ការ​ព្រមព្រៀង ដែល​សម្រេច​បាន​កាលពី​ដើម​សប្តាហ៍​នេះ។ លោក​បារម្ភ​តិចតួច​ចំពោះ​ក្រុមហ៊ុន​ជប៉ុន ប៉ុន្តែ​ព្រួយបារម្ភ​ពី​ការ​បន្ត​កេង​ប្រវ័ញ្ច​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​កម្ពុជា។ កញ្ញា ឆែម ស្រីពៅ ជា​កម្ម​សិក្សា​ការី​មួយរូប​ក៏​ស្នើ​ឲ្យ​បន្ថយ​កម្រៃ​ឈ្នួល​សម្រាប់​ជ្រើសរើស​ពលករ​ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់៕ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ មីនា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG