Hello VOA៖ អ្នកជំនាញថាការបង្ក្រាបគ្រឿងញៀននៅ Rock ជាគំរូបើចាត់ការត្រឹមត្រូវ
អ្នកវិភាគបានលើកឡើងថា ការប្រើប្រាស់គ្រឿងញៀនបានរីករាលដាលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមានការប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបដោយមិនឈប់ឈរ ជាពិសេសត្រូវដាក់វិន័យលើមន្ត្រីមានសមត្ថកិច្ចណាដែលឃុបឃិតជាមួយនឹងក្រុមជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់បន្ថែមក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទថា ការបង្ក្រាបនៅមណ្ឌលកម្សាន្តរ៉ុករបស់លោកឧកញ៉ាគិត ធៀង នៅរាជធានីភ្នំពេញ ហើយឈានដល់ការចាប់ខ្លួនថៅកែនេះ គឺជាចំណុចល្អមួយ ហើយអាជ្ញាធរត្រូវចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវដើម្បីជាគំរូ បើមិនដូច្នេះទេនឹងក្លាយជាការប្រឹងប្រែងមិនបានការមួយ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មីនា ២០១៩)