Hello VOA៖ អ្នកតស៊ូមតិថាកម្ពុជាត្រូវការប្រព័ន្ធបង្ការកុំឱ្យបំណុលក្លាយជាបណ្ដាសា
សកម្មជនប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា និយាយថា ការប្រឆាំងអំពើពុករលួយទាក់ទងនឹងការចាត់ចែងថវិកាជាតិនិងបំណុលបរទេសនៅកម្ពុជា នឹងមានប្រសិទ្ធភាពបាន លុះត្រាតែមានប្រព័ន្ធបង្ការមួយ ដើម្បីកុំឱ្យបំណុលនោះ ក្លាយជាបណ្ដាសា។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ថា៖ «បើយើងខ្ចីលុយគេមកហើយ យើងយកទៅផឹកស៊ី ចែកគ្នាចាយដោយមិនយកអាហ្នឹងទៅរកស៊ី ទៅវិនិយោគឱ្យចំគោលដៅទេ វាអាចធ្វើឱ្យបំណុលហ្នឹងទៅជាបំណុលវ័ណ្ឌក។ ជំពាក់តិចៗ សងបន្ត ជំពាក់ដល់ករ អាហ្នឹងប្រហែលលក់ភូមិសងគេ»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ មីនា ២០១៩)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣