Hello VOA៖ លោក រ៉ុង ឈុនថា EBA និង GSP នៅរក្សាបានឬមិនបានគឺស្ថិតលើអ្នកនយោបាយ
ថ្លែងប្រាប់កម្មវិធី Hello VOA ក្នុងឋានៈជាវាគ្មិនកាលពីថ្ងៃពុធលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា អ្នកនយោបាយកម្ពុជា ជាអ្នកទទួលខុសត្រូវរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP សម្រាប់ការនាំទំនិញ ចូលទីផ្សារអឺរ៉ុប និងអាមេរិក ដោយមិនបង់ពន្ធគឺស្ថិតនៅលើអ្នកនយោបាយ ជាពិសេសលោកថា កូនសោគឺស្ថិតនៅលើគណបក្សគ្រប់គ្រងប្រទេសដែលដឹកនាំរដ្ឋាភិបាល។ លោកថាអ្នកនយោបាយត្រូវនិយាយគ្នា និងរកដំណោះស្រាយនយោបាយលើរឿងស្តារស្ថានការណ៍ឡើងវិញ។ សហភាពអឺរ៉ុបនិងអាមេរិកទាមទារឲ្យមានការស្តារឡើងវិញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាថ្នូរនឹងការរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ទំនិញលើកលែងតែអាវុធនាំចូលទីផ្សារអឺរ៉ុបនិងទំនិញនាំចូលសហរដ្ឋអាមេរិក៕ (លោកសុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៣ មីនា ២០១៩)