Hello VOA៖ សង្គ្រោះជាតិបង្កើនសកម្មភាពការទូតមុនលោកសម រង្ស៊ីធ្វើមាតុភូមិនិវត្តន៍
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា អតីតគណបក្សប្រឆាំងនេះកំពុងបង្កើនយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីឱ្យមានលទ្ធភាពចូលរួមធ្វើនយោបាយក្នុងប្រទេសកម្ពុជាឡើងវិញ និងជាពិសេសនៅមុនពេលដំណើរវិលត្រឡប់របស់លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សទៅប្រទេសកម្ពុជាដែលគ្រោងនឹងឡើងនៅក្នុងឆ្នាំ២០១៩នេះ។ លោកស្រីមូរ សុខហួរ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃអង្គារនេះ ដោយអះអាងពីការទទួលបានការគាំទ្រច្រើនពីសហគមន៍អន្តរជាតិ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១២ មីនា ២០១៩)