ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញជជែកពីការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅប្រទេសថៃ


Hello VOA៖ អ្នកជំនាញជជែកពីការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅប្រទេសថៃ
សូម​រង់ចាំ

No media source currently available

0:00 0:29:13 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អស់រយៈពេល៥ឆ្នាំក្រោមការគ្រប់គ្រងរបបយោធាបែបដាច់ណាត់ដែលបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីឆ្នាំ២០១៤នោះមក ប្រទេសថៃ នៅទីបំផុតទៅ នឹងធ្វើការបោះឆ្នោតជាលើកដំបូងដើម្បីវិលត្រឡប់ទៅរកការដឹកនាំដោយរដ្ឋាភិបាលស៊ីវិលវិញ។ លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលជាមេដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ នឹងត្រូវឈរឈ្មោះជានាយករដ្ឋមន្ត្រីសាជាថ្មីជាមួយគណបក្សថ្មីមួយ ដែលស្និទ្ធនឹងព្រះរាជវាំង បូករួមនឹងការសរសេររដ្ឋធម្មនុញ្ញថ្មី និងកែច្បាប់បោះឆ្នោត ធានាយ៉ាងណា ទប់ទល់កុំឱ្យក្រុមនយោបាយដែលស្និទ្ធនឹងលោក Thaksin Shinawatra អាចទទួលបានសំឡេងឆ្នោតឈ្នះភ្លូកទឹកភ្លូកដី ឬអាចទទួលបានជ័យជម្នះដូចលើកមុនៗ។ ការបោះឆ្នោតនៅប្រទេសថៃនេះជាប្រធានបទនៃកម្មវិធី Hello VOA កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ដែលមានលោក សេក សុផល អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួមជាវាគ្មិន និងដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលពីការិយាល័យ VOA ប្រចាំរាជធានីភ្នំពេញ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG