Hello VOA៖ សកម្មជនថាកសិករជំពាក់បំណុលកាន់តែច្រើនដោយសារគោលនយោបាយកសិកម្មបរាជ័យ
សកម្មជននិងអ្នកនយោបាយអតីតគណបក្សប្រឆាំងយល់ឃើញថា គោលនយោបាយកសិកម្មកម្ពុជាបរាជ័យក្នុងការជួយដល់កសិករធ្វើឱ្យពួកគេជំពាក់បំណុលកាន់តែច្រើនដោយគ្រួសារខ្លះជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុឬធនាគារពី២ដល់៥ស្ថាប័ន។ អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានសម្តែងការព្រួយបារម្ភថា អន្ទាក់បំណុលកាន់តែជ្រៅ នៅពេលដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ កុម្ភៈ ២០១៩)