ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​ថា​កម្ពុជា​​ពង្រឹង​សមត្ថភាព​ពេល​ EU ដំណើរការ​ដក​ EBA


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដកឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍» (EBA) ​អ្នកជំនាញ​មើលឃើញ​ថា ​ភាគី​ពាក់ព័ន្ធ​​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ផ្នែក​អភិបាល​កិច្ច​នៅ​តាម​ច្រក​ចេញចូល​និង​រដ្ឋបាល​នៅ​តាម​ក្រសួង​នានា​និង​ដោះស្រាយ​បញ្ហា​របស់​កម្មកររោងចក្រ​ដើម្បី​បញ្ចៀស​ការដកហូត​ឬ​ត្រៀមខ្លួន​ពេល​បាត់​ឋានៈអនុគ្រោះ​ពន្ធនេះ។ លោក​ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​ល្អ បាន​បន្ថែម​​​​ថា​​ សមត្ថភាព​ផលិត​របស់កម្ពុជា​កំពុង​កើនឡើង។ ​ឆ្លើយតប​នឹង​ការព្រួយ​បារម្ភ​ពីស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពេល​ត្រូវ​ដក​ EBA លោក​សោភភក្តិ៍​ បញ្ជាក់​​ថា​បើទោះបី​ជា​មាន​ឬ​មិន​មានEBA ក៏​សហគមន៍​អន្តរជាតិ​នៅ​តែ​មាន​សិទ្ធិ​បញ្ចេញ​យោបល់​ឱ្យ​កម្ពុជា​កែលម្អ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​កម្មករ​បាន​ដែរ​ ដោយ​សារ​តែ​ទំនាក់​ទំនង​ពហុវិស័យ​ដែល​កម្ពុជា​មាន។ (លោក​ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ ​កុម្ភៈ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG