ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ គោលបំណង​របស់​ប្រទេស​ចិន​ក្នុង​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម Belt & Road Initiative‍‍


Hello VOA៖ គោលបំណង​របស់​ប្រទេស​ចិន​ក្នុង​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម Belt & Road Initiative‍‍
សូម​រង់ចាំ
Embed

No media source currently available

0:00 0:26:15 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ម៉ែន គឹមសេង អ្នក​យក​ព័ត៌មាន​ប្រចំា VOA ដែល​តាមដាន​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ាន និង​នៅ​ទូទាំង​ពិភពលោក បាន​ចូលរួម​ជា​វាគ្មិន​ក្នុងកម្មវិធី Hello VOAស្ដីពី «‍អាស៊ាន» កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩​នេះ ហើយ​លោក​បាន​លើក​ឡើង​ថា ហេតុផល​សេដ្ឋកិច្ច​ជា​គោល​បំណង​សំខាន់​របស់​ប្រទេស​ចិន ក្នុង​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម ប៉ុន្តែ​ឥទ្ធិពល​នយោបាយ​ក៏ជា​គោលបំណង​របស់​ប្រទេស​ចិន ដែល​អ្នក​វិភាគ​មើល​ឃើញ​ផងដែរ។ លោក ម៉ែន គឹមសេង ថ្លែង​ថា៖ ‍‍«គោល​បំណង​របស់​ចិន​គឺ​ចង់​ពង្រឹង​អំណាច​ទន់ ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ពិភពលោក​ក្នុងនាម​ជា​មហាអំណាច​ដែល​ទើប​តែងើប​ឡើង​មួយ ដែល​ត្រូវ​ប្រឈម​ជាមួយ​សហរដ្ឋអាមេរិក»។ លោក ម៉ែន គឹមសេង ពន្យល់​ថា ដំបូង​ចិន​ផ្តល់​ប្រាក់​កម្ចី បន្ទាប់​មក​បញ្ជ្រាប​ឥទ្ធិពល​វប្បធម៌​ដូចជា​ការ​ឲ្យ​រៀន​ភាសា​ចិន ហើយ​ជំហាន​បន្ទាប់​គឺ​ប្រហែល​ដាក់ទ័ព​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន។ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ៣១ មករា ឆ្នាំ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG