ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​វិភាគ​ថា វិនិយោគ​ចិន​ទំនង​បម្រើ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ចិន​ជាជាង​សេដ្ឋកិច្ច​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​លើកឡើង​ថា ជំនួយ​និង​ទុន​វិនិយោគ​របស់​ប្រទេស​ចិន​ទំនង​ជា​មាន​គោលដៅ​បម្រើ​​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ចិន​ ជាជាង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា។​ លោក​បណ្ឌិត​ មាស នី ​​ដែល​​ជា​អ្នក​វិភាគ​សង្គម​​ម្នាក់​ដែរ​នោះ បាន​មាន​ប្រសាសន៍​​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ចន្ទ ទី ​១៤ ​ខែ ​មករា ​នេះ​​​ថា៖ «‍សម្រាប់​ចិន ដែល​ខ្ញុំ​សង្កេត​មើល ហើយ​យើង​មើល​ពី​របាយការណ៍​ផ្សេងៗ​ដែល​ទាក់ទង​នឹង​វិនិយោគទុន​របស់​ចិន​នេះ ចិន​ទំនង​ជា​មើល​មក​កម្ពុជា​ហ្នឹង​តាម​បែប​យុទ្ធសាស្ត្រ ហើយ​បម្រើ​ផលប្រយោជន៍​គេ​ហៅ​ថា Geopolitics ជា​នយោបាយ​ភូមិ​សាស្ត្រ​ច្រើន​ជាង គ្រាន់​តែ​ជា​ជំនួយ​សេដ្ឋកិច្ច»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ មករា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG