Hello VOA៖ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យពលរដ្ឋដាក់បណ្ដឹងបរិហារចំពោះបទល្មើសព្រៃឈើ
មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើនៃអង្គការក្រៅរដ្ឋាភិបាលមួយ បានទទូចឱ្យពលរដ្ឋចូលរួមដាក់បណ្ដឹងបរិហារប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចណា ដែលខកខានមិនធ្វើបណ្ដឹងបរិហារបទឧក្រិដ្ឋឬបទមជ្ឈិម ទាក់ទងនឹងបទល្មើសព្រៃឈើដែលពួកគេបានដឹងនៅក្នុងតំបន់ដែលពួកគេគ្រប់គ្រង។ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក បានមានប្រសាសន៍ក្នុងកម្មវិធី Hello VOAកាលពីថ្ងៃព្រហស្បតិ៍ ទី១០ខែមករានេះថា៖ «ឥឡូវនេះ វាជាពេលវេលាមួយរបស់ប្រជាពលរដ្ឋយើងហើយក្នុងការទប់ស្កាត់បទល្មើសទាំងអស់ហ្នឹង តាមរយៈការដាក់បណ្ដឹងបរិហារផ្លូវការ ដើម្បីឱ្យមន្ត្រីយើងក្រោយៗទៀត ជាគំរូឱ្យលោកបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ ព្រោះបើលោកមិនបង្ក្រាបទេ បើលោកមិនដាក់បណ្ដឹងបរិហារទៅតុលាការទេ លោកនឹងត្រូវទទួលទោស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ មករា ២០១៩)