ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ពាក្យ​«សុវណ្ណភូមិ»​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម


Hello VOA៖ អ្នក​ស្រាវជ្រាវ​ថា​ពាក្យ​«សុវណ្ណភូមិ»​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម
សូម​រង់ចាំ
Embed

No media source currently available

0:00 0:23:42 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បើ​ទោះ​បី​ជា​មានការ​រក​ឃើញ​សិលាចារឹក​ផ្ទាំង​លេខ​ ​K-1419​ ​ពី​វត្ត​គីរី​ស្ដេចគង់​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អាច​ផ្ដល់​ជា​តឹកតាង​ដ៏​សំខាន់​មួយ​អំពី​ទីតាំង​«សុវណ្ណភូមិ»​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ណា​ក្ដី​ ​អ្នកស្រាវជ្រាវ​បាន​បង្ហាញ​នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​ស្វះស្វែង​សិក្សា​ស្វែង​រក​ភ័ស្ដុតាង​បន្ថែម​ទៀត​ ​ដើម្បី​បន្ថែម​បន្ទុក​ទម្ងន់​លើ​ការ​អះអាង។​ ​ពាក្យ​«សុវណ្ណភូមិ»​ ​ត្រូវ​បាន​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​អះអាង​អំពី​កម្មសិទ្ធិ​ស្ថាន​នា​មរៀងៗ​ខ្លួន។​ ​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​លោក​ ​ហ៊ុន​ ​ឈុន​តេង​ ​សាស្ត្រា​ចារ្យ​សាកល​វិទ្យាល័យ​មានជ័យ​ ​ដែល​ស្ថិត​ក្នុងចំណោម​ក្រុម​អ្នកស្រាវជ្រាវ​បី​នាក់​ដែល​បាន​ទៅ​សម្គាល់​សិលាចារឹក​ ​K-1419​ ​បាន​លើកឡើង​ថា​ ​ក្រុម​អ្នកស្រាវជ្រាវ​ទាំងឡាយ​គួរតែ​ព្យាយាម​ស្វែងរក​ភ័ស្ដុតាង​ថ្មី​ ​ដើម្បី​ជា​ប្រយោជន៍​នៃ​ការសិក្សា​ធិការ​ផង​ ​និង​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​ផង​ ​អំពី​ប្រធាន​រឿង​«​សុវណ្ណភូមិ​»​នេះ។ (លោក អូន ឆេងប៉រ, ភ្នំពេញ, ៧​ មករា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG