Hello VOA៖ អ.ស.បលើកកម្ពស់ចំណាកស្រុកដោយសុវត្ថិភាពនិងថ្លៃថ្នូរ តែកម្ពុជាមិនទាន់ធ្វើបាន
អង្គការសហប្រជាជាតិបានលើកកម្ពស់ឱ្យមានការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរសម្រាប់ពលករ ប៉ុន្តែក៏ស្នើឱ្យប្រទេសនានាយកចិត្តទុកដាក់បង្កើតការងារនៅក្នុងស្រុកផងដែរ មុននឹងឈានដល់ស្ថានភាពដែលពលរដ្ឋត្រូវចាកចេញពីប្រទេស។ លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការរៀបចំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៩នេះ បង្ហាញថានៅមិនទាន់មានការយកចិត្តទុកដាក់បង្កើតការងារនៅថ្នាក់មូលដ្ឋានឱ្យគ្រប់តម្រូវការទេ ដែលមិនអាចកាត់បន្ថយពលរដ្ឋមិនឱ្យធ្វើចំណាកស្រុកឡើយ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ ធ្នូ ២០១៨)