Hello VOA៖ អ្នកឯកទេសថាពលរដ្ឋនៅតែមិនទាន់ទុកចិត្តលើសេវាសាធារណៈ
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ លើកឡើងថា ការសន្យានិងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលមិនអាចធ្វើបានសម្រចនាពេលកន្លងមក បានធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋនិងអ្នកនយោបាយ។ លោកសោភក្តិ៍ បន្ថែមថា ដូច្នេះសេវាប្រចំាថ្ងៃ ប្រព័ន្ធយុត្តិធម៌សង្គម និងបញ្ហានយោបាយជាដើម ត្រូវតែដោះស្រាយដោយតម្លាភាព ប្រសិទ្ធភាពនិងជាប្រចាំ ដើម្បីស្តារទំនុកចិត្តពលរដ្ឋ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៤ ធ្នូ ២០១៨)