ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសVOA៖ សង្គ្រោះ​ជាតិ​អះអាង​ពី​ការ​បង្កើន​សកម្មភាព​ការ​ទូត​ក្រៅ​ប្រទេស


បទសម្ភាសVOA៖ សង្គ្រោះ​ជាតិ​អះអាង​ពី​ការ​បង្កើន​សកម្មភាព​ការ​ទូត​ក្រៅ​ប្រទេស
សូម​រង់ចាំ
Embed

No media source currently available

0:00 0:12:41 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​អះអាង​ថា​ បន្ទាប់​ពី​លោក សម រង្ស៊ី​វិល​មក​ដឹកនាំ​បណ្តោះ​អាសន្ន​ ពួកគេ​ខិតខំ​បង្កើន​សកម្មភាព​ការទូត​នៅ​ក្រៅ​ប្រទេស​ដើម្បី​ឱ្យ​មាន​​ការ​ដោះលែង​លោក កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស ចេញ​ពី​ការ​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន​​ឱ្យ​បាន​ឆាប់។ លោក ប៉ុន សៅរី អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក បាន​បន្ថែម​ថា ​ទន្ទឹម​នឹង​នេះ​ អតីត​គណបក្ស​ប្រឆាំង​នេះ​ក៏​កំពុង​ពង្រឹង​រចនា​សម្ព័ន្ធ​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ ដើម្បី​ឈាន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ខាងមុខ។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ ​បាន​សម្ភាស​លោក​ ប៉ុន សៅរី​ ក្នុង​ពេល​ដែល​លោក​អញ្ជើញ​មក​រដ្ឋធានី វ៉ាស៊ីនតោន​ កាល​ពី​សប្តាហ៍​មុន​។ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាស​នេះ​ដូចតទៅ៖

XS
SM
MD
LG