Hello VOA៖ អ្នកសារព័ត៌មានថា សារព័ត៌មានសេរីគឺចាំបាច់សម្រាប់កម្ពុជាបច្ចុប្បន្ន
លោក កៃ គឹមសុង អ្នកសារព័ត៌មានចាស់វស្សា ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយនោះ និងបច្ចុប្បន្នជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាម បានមានប្រសាសន៍ថាក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី០៣ ខែធ្នូនេះថា សារព័ត៌មានសេរី គឺជាធាតុផ្សំចាំបាច់ សម្រាប់សង្គមប្រជាធិបតេយ្យ។ លោកថ្លែងថា៖ «សារព័ត៌មានសេរី ប្រៀបដូចជាតុដែលមានជើងបួនអញ្ចឹង។ បើយើងមាននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ហើយបើយើងមានសេរីភាពសារព័ត៌មានមួយទៀត វាជាតុមួយដែលមានជើងបួនគ្រប់ជ្រុងជ្រោយ។ ពេលដែលយើងដាក់ឱ្យវាឈរទៅ វានឹង វាគត់មត់បានល្អ។ តែតុដែលមានជើងម្ខាងដែលជាសេរីភាពនេះ វារាងខើចខ្លីបន្តិច អញ្ចឹងសង្គមយើង រាងប៉ប៉ាក់ប៉ប៉ើកបន្តិច ដោយសារតែជើងម្ខាងទៀត មិនទាន់ដុះវែងស្មើជើងបីទៀត»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៣ ធ្នូ ២០១៨)