Hello VOA៖ លោកស្រីមូរ សុខហួរថាកូនរបស់ពលករចំណាកស្រុកប្រឈមនឹងហានិភ័យខ្ពស់
កុមារដែលឪពុកម្តាយធ្វើចំណាកស្រុកហើយទុកចោលនៅជាមួយនឹងជីដូនជីតាចាស់ៗនិងក្មេងខ្លះគ្មានអ្នកមើលថែដិតដល់រងផលប៉ះពាល់ផ្នែករាងកាយ ប្រាជ្ញា អារម្មណ៍និងសតិ ជាខ្លាំង។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលចេញគោលនយោបាយដែលយកចិត្តទុកដាក់លើកុមារទាំងនេះដោយត្រូវថ្លឹងថ្លែងពីផលចំណេញសេដ្ឋកិច្ចនិងផលប៉ះពាល់មកលើកុមារទាំងនេះ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២២ វិច្ឆិកា ២០១៨)