Hello VOA៖ ដើម្បីរៀបចំព្រឹត្តិការណ៍មួយត្រូវធ្វើតាមបួនចំណុចសំខាន់ៗ
ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យបានល្អមានបួនចំណុច។ ទីមួយយើងត្រូវដឹងថាយើងចង់រៀបចំកម្មវិធីអ្វីដែលមានប្រយោជន៍ហើយឆ្លើយតបនឹងតម្រូវការក្នុងសង្គម។ ទី២ ត្រូវស្វែងរកធនធានដោយការសហការជាមួយនឹងក្រុមហ៊ុនឯកជនផ្សេងៗ។ ទី៣ ត្រូវធ្វើការផ្សព្វផ្សាយឲ្យមានការទាក់ទាញ និងទី៤ គឺការរៀបចំមាតិកាកម្មវិធី ពិធីការ ឬការគ្រប់គ្រងគ្រោះអាសន្ននានានៅថ្ងៃព្រឹត្តិការណ៍ជាក់ស្តែងប្រកបដោយការប្រុងប្រយ័ត្ន។ នេះបើយោងតាមប្រសាសន៍របស់លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា (ANUSSA Event Planner) ដែលជា ក្រុមហ៊ុនផ្តួចផ្តើមនិងរៀបចំព្រឹត្តិការណ៍នានា។ (ស្រេង លក្ខិណា, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៩ វិច្ឆិកា ២០១៨)