Hello VOA៖ អ្នកជំនាញពន្យល់ពីមូលហេតុនៃការបិទសេរីភាពសារព័ត៌មាននៅកម្ពុជា
អ្នកតស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា សេរីភាពសារព័ត៌មានត្រូវរដ្ឋាភិបាលរឹតត្បិត ហើយការណ៍នេះនឹងធ្វើឲ្យពលរដ្ឋកម្ពុជាមិនត្រឹមតែបាត់សិទ្ធិទទួលព័ត៌មានពិតទេ តែថែមទាំងញាំញីដោយព័ត៌មានបំភ្លៃផងដែរ។ លោកថាការបំបិទព័ត៌មានគឺងាយស្រួលក្នុងការគ្រប់គ្រង និងបិទបាំងបញ្ហាពុករលួយ និងបញ្ហាអសកម្មរបស់អាជ្ញាធររដ្ឋាភិបាល។ សូមស្តាប់ការពន្យល់របស់វាគ្មិនគឺលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកាឆ្នាំ២០១៨។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៥ វិច្ឆិកា ២០១៨)