ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​តស៊ូ​មតិ​ខាង​សិទ្ធិមនុស្ស​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​នឹង​មាន​ឥទ្ធិពល​លើ​កម្ពុជា​​​​​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក យ័ប គឹមទឹង ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១២ ខែ​វិច្ឆិកា​នេះ បាន​មាន​ប្រសាសន៍​ថា រដ្ឋ​សភា​អាមេរិក​ដែល​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​​ និង​ព្រឹទ្ធសភា​​ដែល​នឹង​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ នឹង​នៅ​តែ​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​លោក​ថា គណបក្ស​ទាំង​ពីរ​ មាន​គោលជំហរ​រួម​គ្នា​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ។ លោក យ័ប គឹមទឹង ថ្លែង​ថា៖​​​​​​ «‍គោលជំហរ​ហ្នឹង​ជា​គោលជំហរ​រួម​ ម៉្លោះ​ហើយ​គេ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា។ គេ​អាច​ស្រប​គ្នា​បាន​ ដើម្បី​ដូរ​បញ្ហា​ស្រុក​ខ្មែរ​ហ្នឹង ព្រោះ​ថា​ បញ្ហា​ហ្នឹង​មិន​ថា​ ខាង​ Democrats ឬ​ Republicans ​ទេ គឺ​គោលជំហរ​រួម​របស់​គេ ម៉្លោះ​ហើយ​គេ​នឹង​មូលមតិ​គ្នា​ដដែល​បាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ វិច្ឆិកា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG