Hello VOA៖ អ្នកជំនាញខាងតម្លាភាពថា ចិនជាប់ចំណាត់ថ្នាក់លេខ១ខាងសូកប៉ាន់
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«ការប្រឆាំងអំពើពុករលួយ» កាលពីថ្ងៃច័ន្ទទី០៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការតម្លាភាពអន្តរជាតិ ជនជាតិចិន គឺជាជនជាតិដែលជាប់ចំណាត់ថ្នាក់លេខ១ ខាងសូកប៉ាន់ នៅពេលដែលពួកគេទៅវិនិយោគនៅក្រៅប្រទេស ហើយរុស្សីជាប់ចំណាត់ថ្នាក់លេខ២។ លោក ព្រាប កុល ថ្លែងថា៖ «អញ្ចឹង ប្រទេសដែលមានបែបបទគ្រប់គ្រងជាលក្ខណៈកុម្មុយនិស្តហ្នឹង គឺគាត់ពូកែខាងរឿងសូកលុយ ហើយដល់ពេលទៅកាន់ប្រទេសដែលពូកែយកលុយសូកទៀត គឺត្រូវគ្នាហ្មង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៨ វិច្ឆិកា ២០១៨)