ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក គឹម សុខ ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ត្រូវ​អាជ្ញាធរ​​ធ្វើ​ឱ្យ​ពិការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ឱ្យ​ពិការ​ដោយ​សារតែ​ពលរដ្ឋ​មួយ​ចំនួន​មាន​ការខ្លាច​រអារ​ក្នុងការ​​ប្រើប្រាស់​សិទ្ធិ​នេះ​ជា​បណ្តើរៗ។ នេះ បើ​តាម​ការបញ្ជាក់​របស់​​អ្នកវិភាគ។លោក គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម ដែល​ទើប​តែ​ភៀសខ្លួន​ទៅ​​​ប្រទេស​​ហ្វាំងឡង់ បាន​លើក​ឡើង​​ថា លោក​ត្រូវ​តែ​រត់ចេញ​ពី​ប្រទេស​ដោយសារតែ​ការបញ្ចេញ​មតិ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​មើល​ឃើញ​ថា មាន​គ្រោះថ្នាក់​ដល់​ពួកគេ។ យ៉ាងណា​ក៏ដោយ លោក​បន្ថែម​ថា បើ​អ្នក​ដែល​​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​​រដ្ឋាភិបាល​មិន​ហ៊ាន​បញ្ចេញ​មតិ ក៏​ពួកគេ​កុំ​បែក​មតិ​គ្នា​ដែល​អាច​នឹង​ចុះខ្សោយ​ដល់​ការធ្វើ​សកម្មភាព​ធំ​នៅ​ពេល​ណា​មួយ ដើម្បី​ទាមទារ​សិទ្ធិ​ទាំង​នេះ​មក​វិញ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ តុលា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG