ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អតីត«អ្នកទោស​នយោបាយ» ថា ការគ្រប់គ្រង​អ្នកទោស មាន​ស្តង់ដារ​ពីរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក មាជ សុវណ្ណារ៉ា អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​នេះ ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី​«‍ការ​ប្រឆាំង​អំពើ​ពុករលួយ» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែ​តុលា​នេះ បាន​ថ្លែង​ថា ការ​គ្រប់គ្រង​និង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​បែងចែក​រវាង​អ្នកទោស​មាន​ប្រាក់ និង​អ្នក​ទោស​គ្មាន​ប្រាក់។ លោក មាជ សុវណ្ណារ៉ា ថ្លែង​ថា៖​​ «ខ្ញុំ​ឃើញ​នៅ​ឯ​ហ្នឹង មាន​ស្តង់ដារ​ពីរ។ ស្តង់ដារ​ពីរ​ ត្រង់​ថា បើ​គាត់​មាន​លុយកាក់ លុយ​ត្រឹម​កម្រិត​ណា​មិន​ដឹង​ទេ ប៉ុន្តែ​បើ​គាត់​មាន​លុយ​ គេ​ហៅ​ហ៊ា ហៅ​ឧកញ៉ា​ គឺ​គាត់​ដើរ​​សេរី ហើយ​ឱ្យ​លុយ​មន្ត្រី​ត្រង់ៗ។ បើ​ថា​មាន​បញ្ហា​អី គាត់​ឱ្យ​លុយ​ទៅ​មន្ត្រី ប៉ុន្តែ​មាន​មន្ត្រី​ល្អៗ គេ​លួច​ប្រាប់​ខ្ញុំ។ គេ​ឱ្យ​ទាំង​រូប​ភាព​រូប​អី ដែល​ពួក​ហ្នឹង​ធ្វើ​ខូច ធ្វើ​ខុសឆ្គង​ហ្នឹង។ យើង​ចង់​បាន​ការ​អនុវត្ត​ឱ្យ​វា​ស្តង់ដារ​តែ​មួយ​ទៅ កុំ​ស្តង់ដារ​ពីរ​ បាទ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ តុលា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG