Hello VOA៖ អ្នកវិភាគថា អាស៊ានភ័យខ្លាចបាត់តួនាទីស្នូលរបស់ខ្លួនក្នុងតំបន់ ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«អាស៊ាន» កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែតុលានេះ បានមានប្រសាសន៍ថា មានការបារម្ភជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងក្របខ័ណ្ឌអាស៊ាន ដោយសារប្រទេសជាសមាជិក ភ័យខ្លាចថាយុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាស៊ីហ្វិក»របស់សហរដ្ឋអាមេរិក អាចនឹងបន្ថយឥទ្ធិពលរបស់អង្គការតំបន់មួយនេះ។ លោកបានថ្លែងថា«ខ្ញុំគិតថាប្រធានបទ«ឥណ្ឌូ-ប៉ាស៊ីហ្វិក»ហ្នឹង នឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៤ តុលា ២០១៨)