Hello VOA៖ អ្នកជំនាញថា រដ្ឋាភិបាល គួរតែរៀបចំផែនការច្បាស់លាស់ដើម្បីការពារពលករចំណាកស្រុកខ្មែរ
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី«ចំណាកស្រុក» កាលពីថ្ងៃច័ន្ទទី២៧ ខែកញ្ញានេះ បានមានប្រសាសន៍ថា រដ្ឋាភិបាល គួរបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងកិច្ចការពារពលករចំណាកស្រុករបស់ខ្លួន ដែលកំពុងធ្វើការនៅក្រៅប្រទេស ជាជាងគ្រាន់តែអះអាងថា ខ្លួនបាននិងកំពុងធ្វើការលើបញ្ហានេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ពាក្យថា «បាននិងកំពុង»ៗហ្នឹង បើយើងនិយាយទៅ៣០ឆ្នាំហើយ យើងបាននិងកំពុងរហូត។ ខ្ញុំគិតថា បើសិនជាយើងមានឆន្ទៈ ពិតប្រាកដ យើងមានទស្សនវិស័យពិតប្រាកដ យើងមានផែនការច្បាស់លាស់ ខ្ញុំគិតថា មិនគួរចំណាយពេលរហូតដល់៣០ឆ្នាំជាងអ៊ីចឹងទេ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២៧ កញ្ញា ឆ្នាំ២០១៨)