Hello VOA ពិសេស៖ អ្នកវិភាគថាកម្ពុជាគួរប្រុងប្រយ័ត្នក្នុងពេលមហាអំណាចដណ្តើមឥទ្ធិពលគ្នា
អ្នកវិភាគស្នើឡើងថា ថ្នាក់ដឹកនាំកម្ពុជាគួរអនុវត្តគោលនយោបាយមួយដែលអាចជៀសវាងមិនឱ្យមហាអំណាច អាចបំផ្លាញបានដើម្បីជាគំរូបន្លាចដល់ប្រទេសនានាដែលងាកមកតាមសម្ពាធរបស់ប្រទេសចិន។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ថា យុទ្ធសាស្រ្ត «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដាក់ចេញដោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានលក្ខណៈទូលំទូលាយដោយមានបញ្ចូលប្រទេសឥណ្ឌាផងដែរ ដើម្បីរួមគ្នាទប់ស្កាត់ឥទ្ធិពលរបស់ចិន៕ (លោក ម៉ែន គឹមសេង, Hello VOA ពិសេស, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែកញ្ញា ២០១៨)