ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​បារម្ភ​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​អភិវឌ្ឍន៍​ពី​ចិន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក មាស​ នី អ្នក​វិភាគ​និង​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី​«‍ការអភិវឌ្ឍន៍» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​កញ្ញា​​នេះ បាន​មាន​ប្រសាសន៍​ថា ខណៈ​ដែល​ជំនួយ​ កម្ចី​និង​វិនិយោគ​ទុន​ចិន បាន​ផ្ដល់​ប្រយោជន៍​ធំធេង​ដល់​កម្ពុជា​ កម្ពុជា​ត្រូវ​តែ​មាន​យន្តការ​ធានា​ថា ​ផល​ទាំងនោះ ប្រាកដ​ជា​បាន​ទៅ​ដល់​ពលរដ្ឋ​ទូទៅ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «‍ប៉ុន្តែ យើង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ទៅលើ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​របស់​យើង​ក្នុង​ការ​ទទួល​យក​ធនធាន​ដ៏​សម្បើម យក​មក​ប្រើ​ឱ្យ​ត្រូវ​រឿង​ ឱ្យ​ត្រូវ​ពេល ហើយ​មានប្រយោជន៍ មិនមែន​ត្រឹម​តែ​ប្រយោជន៍​របស់​មនុស្ស​មួយ​ក្ដាប់​តូច​នោះ​ទេ ប៉ុន្តែ​ឱ្យ​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ​បាទ»។ ​​(លោក​សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ ​កញ្ញា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG