Hello VOA៖ អ្នកជំនាញថាកម្ពុជាត្រូវខិតខំបង្រួមគម្លាតបច្ចេកវិទ្យា
ក្នុងពេលដែលប្រទេសវៀតណាមនឹងរៀបចំវេទិការសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី១១ដល់១៣ ខែកញ្ញានេះ ដោយផ្តោតជាសំខាន់លើ«សហគ្រិនភាពនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤» អ្នកជំនាញមើលឃើញថា ប្រទេសកម្ពុជានៅខ្វះខាតធនធានខាងផ្នែកបច្ចេកវិទ្យា បើប្រៀបធៀបជាមួយនឹងប្រទេសក្នុងតំបន់។ លោកឈៀង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS-Yusof Ishak បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា កម្ពុជាត្រូវផ្លាស់ប្តូរឧស្សាហកម្មដែលពឹងពាក់លើពលកម្មដោយកម្លាំងទៅជាពលកម្មដោយចំណេះដឹង ហើយបើអត់ផ្លាស់ប្តូរទាន់បរិបទតំបន់និងសាកលលោក គឺអាចចាញ់គេហើយ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៦ កញ្ញា ២០១៨)