Hello VOA៖ លោកសម រង្ស៊ីថាសម្ពាធអន្តរជាតិនឹងបញ្ចប់សភានិងរដ្ឋាភិបាលខុសច្បាប់
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិក អះអាងថា សម្ពាធអន្តរជាតិនាពេលបច្ចុប្បន្ន ខ្លាំងជាងពេលណាៗទាំងអស់ក្នុងរយៈពេល២៥ឆ្នាំនេះ ក្នុងការទាញយកប្រទេសកម្ពុជាមកគន្លងប្រជាធិបតេយ្យឡើងវិញ។ លោកបានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ការដោះលែងលោកកឹម សុខា គឺត្រូវតែធ្វើឡើងជាចាំបាច់ មុននឹងឈានទៅរៀបចំការបោះឆ្នោតឡើងវិញ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ កញ្ញា ២០១៨)