ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ៖ បេក្ខជន​អាមេរិកាំង​ដើម​កំណើត​ខ្មែរ២​នាក់​ថា ​អស់​លោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​បម្រើ​ពល​រដ្ឋ​មិន​ថា​ខ្មែរ អាមេរិកាំងឬ​សាសន៍​ណា​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក មាស សែម និង លោក អ៊ុង រិទ្ធី ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​សង្កាត់​ Middlesex ទី​១៨ រួម​ទាំង​ទីក្រុង ​Lowell ថ្លែង​ថា​ អស់​លោក​ចង់​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ទាំង​អស់​មិន​ថា​ជា​ជាតិ​សាសន៍​ណា​ទេ ហើយ​ថែម​ទាំង​ចង់​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ លោក​ទាំង​ពីរ​ កំពុង​​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​យក​តំណែង​តំណាង​រាស្ត្រ​ពី​លោក​តំណាងរាស្ត្រ មុំ រ៉ាឌី ដែល​​កាន់​តំណែង​ជិត​២​អាណត្តិ​មក​ហើយ។ ​ទីក្រុង ​Lowell ​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​ទី​២​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់​ពី​ទីក្រុង​ Long Beach រដ្ឋ​ California។ លោក​ទាំងពីរ​បាន​អំពាវនាវ​នៅ​ក្នុង​កម្មវិធី Hello VOA មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​បឋម​ក្នុង​រដ្ឋ Massachusetts ថា សូម​ឲ្យ​ពល​រដ្ឋ​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​ការ​យល់​ដឹង​របស់​ពួកគេ ហើយ​បោះ​ឆ្នោត​ជូន​បេក្ខជន​ដែល​ពួកគេ​យល់​ថា​នឹង​បម្រើ​ពួកគេ៕ (លោក ប៉ូច រាសី Hello VOA រដ្ឋធានី វ៉ាស៊ីនតោន ៣ កញ្ញា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG