Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ កុំព្យូទ័រKoompi អាចជួយអ្នកប្រើប្រាស់ឲ្យរៀនបង្កើតកម្មវិធីថ្មីៗ
Koompi គឺជាម៉ាកកុំព្យូទ័រយួរដៃ ដែលផលិតឡើងដោយកូនខ្មែរមួយក្រុម។ កុំព្យូទ័រយួរដៃ Koompi នេះ មានលក្ខណៈពិសេសដែលអាចជួយអ្នកប្រើប្រាស់ឲ្យរៀនបង្កើតកម្មវិធីថ្មីៗដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់តែកម្មវិធីដែលមានស្រាប់ ដោយសារតែប្រព័ន្ធប្រតិបត្តិការទូលំទូលាយរបស់កុំព្យូទ័រនេះ។ នេះគឺជាការលើកឡើងរបស់ លោក ធុល រិទ្ធី ដែលជាសហស្ថាបនិកកុំព្យូទ័រយួរដៃ Koompi នៅក្នុងកម្មវិធី Hello VOA ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ Koompi កំពុងទទួលការបញ្ជាទិញទុកជាមុនលើគេហទំព័ររបស់ខ្លួនពីអតិថិជននានា៕ (អ្នកនាង ហុង ចិន្តា Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រដ្ឋធានី វ៉ាស៊ីនតោន ៣០ សីហា ២០១៨)