ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ វាគ្មិន​ថា រដ្ឋាភិបាល​ថ្មី គួរ​ពិនិត្យ​មើល​បញ្ហា​បំណុល​ដែល​កាន់​តែ​កើន​ឡើង​របស់​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឱក សេរី​សោ​ភក្តិ៍ អ្នក​ឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ ដែល​ជា​វាគ្មិន​ប្រចាំ​ខែ​របស់​VOA ក្នុង​កម្មវិធី Hello VOA ស្ដីពី​«‍អភិបាលកិច្ច​ល្អ» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​សីហា​​នេះ បាន​មាន​ប្រសាសន៍​ថា អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៦ គួរ​សម្លឹង​មើល​នោះ គឺ​បញ្ហា​បំណុល​របស់​ពលរដ្ឋ​ដែល​ជា​កត្តា​ចម្បង​មួយ​រុញច្រាន​ពួកគេ​ ឱ្យ​ធ្វើ​ចំណាក​ស្រុក។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​​​​​​​​​ «‍បញ្ហា​រឿង​ប្រាក់​បំណុល​ដែល​ប្រជាពលរដ្ឋ​មាន​កាន់តែ​កើន​ឡើងៗ​ខ្ពស់​រហូត​ដល់​ក្លាយ​ជា​ពលករ​រាប់​លាន​នាក់​ចេញ​ទៅ​ស្រុក​ក្រៅ​​ហ្នឹង​ អា​ហ្នឹង ក៏​រាជរដ្ឋាភិបាល គួរ​តែ គ្រប់គ្រង​ពិនិត្យ​មើល​ ដើម្បី​ធ្វើ​យ៉ាងណា ជួប​ជាមួយ​នឹង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ហ្នឹង ដើម្បី​ជួយ​ប្រជាពលរដ្ឋ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២៧ សីហា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG