Hello VOA៖ វាគ្មិនថា ពលករចំណាកស្រុកជាស្ត្រី ត្រូវការឱកាសដែលមានការការពារត្រឹមត្រូវ
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាវាគ្មិនប្រចាំខែរបស់វីអូអេ ក្នុងកម្មវិធី Hello VOA ស្ដីពី«ពលករចំណាកស្រុក» កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែសីហានេះ បានមានប្រសាសន៍ថា ដើម្បីឱ្យឱកាសដែលពលរដ្ឋចំណាកស្រុកជាពិសេសស្ត្រីបានចាប់យកនោះក្លាយទៅជាឱកាសដ៏វិជ្ជមាន លុះត្រាតែមានយន្តការការពារពួកគេឱ្យបានត្រឹមត្រូវ។ លោកស្រីថ្លែងថា៖ «ដើម្បីឱ្យឱកាសហ្នឹង ក្លាយទៅជាអំណោយផល លុះត្រាតែឱកាសហ្នឹង វាមានការការពារ។ វាមានផលចំណេញពិតប្រាកដ ហើយជាពិសេសនោះមានសុវត្ថិភាព។ ហើយការការពារនិងសុវត្ថិភាពទាំងអស់នោះ គឺស្រ្តីយើងត្រូវការគោលនយោបាយជាក់លាក់ពីរាជរដ្ឋាភិបាល»៕ (សាយ មុន្នី, Hello VOA ពលករចំណាកស្រុក, វ៉ាស៊ីនតោន, ២៣ សីហា ២០១៨)